ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ ២គ្រឿងប៉ះទង្គិចគ្នា ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

សៀមរាប: កាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៤នាក់
កើតហេតុលើផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប។

ម៉ូតូម៉ាក និច ពណ៌លឿង ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស៊ី សុវត្ថ ភេទប្រុស អាយុ២០ នៅភូមិគោកចាស់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប មុខរបរ ធ្វើស្រែ ដឹកឈ្មោះ វន់ សុវណ្ណ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នា បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1G-8955 បើកបរដោយឈ្មោះ ឆេម បឿត ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប មុខរបរធ្វើស្រែ ដឹកឈ្មោះ ឡម សាងួន ភេទស្រី អាយុ៤៨ឆ្នាំ ជាប្រពន្ធ និងឈ្មោះភាន មករា ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាចៅ បើកបរទិសដៅពីជើងទៅត្បូង ហើយបត់ឆ្វេង បណ្តាលឲ្យស្លាប់ម្នាក់ ឈ្មោះ ឡម សាងួន ពេលបញ្ជូនទៅមណ្ឌលសុខភាពយាង របួសធ្ងន់មនុស្សម្នាក់ ឈ្មោះស៊ី សុវត្ថ បញ្ជូនទៅមន្ទីរពេទ្យខេត្ត របួសស្រាល មនុស្ស៣នាក់ ទី១.ឈ្មោះឆេម បឿត ទី២.ឈ្មាះវន់ សុវណ្ណ និង៣.ឈ្មោះភានមករា និងខូចខាតស្រាលម៉ូតូ ២គ្រឿង។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ អ្នកបើកម៉ូតូម៉ាកនិច បើកបរក្នុងល្បឿនលឿន រីឯអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសពជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់