ព័ត៌មានជាតិ

កំពុងដឹកគោមកផ្ទះ ស្រាប់តែត្រូវរន្ទះបាញ់ ងាប់គោចំនួន ០៨ក្បាល និងរបួសមនុស្សម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានករណីរន្ទះបាញ់ បណ្តាលឲ្យងាប់គោចំនួន០៨ក្បាល និងរងរបួសមនុស្សម្នាក់ ស្ថិតនៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ ឆន ខែម ភេទប្រុស អាយុ៤១ឆ្នាំ (រងរបួសស្រាល)។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងនៅពេលជនរងគ្រោះ ដឹកគោមកផ្ទះពេលមេឃកំពុងភ្លៀង ក៏ត្រូវរន្ទះបាញ់តែម្ដង៕

មតិយោបល់