ព័ត៌មានជាតិ

សាហាវណាស់! ក្មេងស្រីអាយុ ៥ឆ្នាំ ត្រូវជនសង្ស័យចាប់រំលោភ ហើយច្របាច់.កដល់ស្លាប់ រួចយកកាំបិតអារ.ក និងចាក់ទម្លុះគ្រាប់ភ្នែកទាំងពីរ

ឧត្តរមានជ័យ: ករណីឃាតកម្មគិតទុកជាមុនដ៏សាហាវមួយ ដោយជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវ: លើក្មេងស្រីម្នាក់ រួចខ្លាចបែកការណ៍ច្របាច់.ក សម្លាប់ចោលបំបិតមាត់ កាលពីវេលាម៉ោង ៣និង ៤២នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិ អូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ជនសង្ស័យឈ្មោះជឹម ជឿន រឺ (ហៅ ជិន ជឿន) ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរជាជាងសិប្បកម្មឈើ បានធ្វើសកម្មភាពចាប់បី ជនរងគ្រោះ ឈ្មោះហ៊ុន ស្រីរ៉ា ហៅ រ៉ា ឬ ហៅញ៉ាញ់ ភេទស្រីអាយុ០៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងតែដេកលង់លក់ នៅលើអង្រឹងក្រោមផ្ទះតែម្នាក់ឯង ហើយជនសង្ស័យឃើញឱកាសល្អ ក៏បានដើរចូលទៅលើកជនរងគ្រោះ ចេញពីក្នុងអង្រឹងបីដើរ ចូលទៅក្នុងព្រៃចម្ការស្វាយ ខាងក្រោយផ្ទះចម្ងាយប្រហែលជា ៧០ម៉ែត្រ ពេលនោះជនរងគ្រោះ ក៏ភ្ញាក់ពីដេកដឹងខ្លួន ដោយជនសង្ស័យខ្លាចបែកការណ៍ ក៏ចាប់ច្របាច់កជនរងគ្រោះ រហូតដាច់ខ្យល់ស្លាប់ បន្ទាប់មកជនសង្ស័យ បានធ្វើសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះ រហូតបានសម្រេចចំនួន០១ដង រួចជនសង្ស័យ ជឹម ជឿន បានដើរចេញពីកន្លែងកើតហេតុ មកយកកូនកាំបិតចិតបន្លែ ចុងស្រួចនៅ ផ្ទះបាយរបស់ខ្លួន ហើយដើរត្រឡប់ទៅកន្លែងកើតហេតុវិញ រួចជនសង្ស័យបានយកកូនកាំបិតនោះ អារ.ករបស់ជនរងគ្រោះ និងចាក់គ្រាប់ភ្នែករបស់ជនរងគ្រោះទាំងពីរ បណ្ដាលឲ្យបែកទាំងសាងខាង។

តាមប្រភពព័ត៏មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡឹក សុខាស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះស្រាវជ្រាវកន្លែងកើតហេតុ និងកំណត់មុខសញ្ញាបានភ្លាមៗ រួចធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង២០និង៣០នាទី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានឈ្លោះប្រកែកគ្នា និងម្តាយរបស់ជនរងគ្រោះ ដោយម្តាយជនរងគ្រោះ បានដៀលខ្លួន ទើបធ្វើខ្លួនខឹង និងមានគំនុំទុកក្នុងចិត្ត លុះមានឱកាស ទើបខ្លួនធ្វើសកម្មភាពតែម្តង។

ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងបន្តកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់