Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពីបទលួចរបស់ទ្រព្យគេ

កំពត: កាលពីវេលាម៉ោង៩ និង២០ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណីលួចរបស់គេ នៅក្នុងផ្សារកំពត ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។

ជនសង្ស័យឈ្មោះប្រាក់ នី ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅនៅភូមិថ្មី សង្កាត់ឈូកវ៉ា ខណ្ឌព្រែកព្នៅ រាជជានីភ្នំពេញ បានធ្វើសកម្មភាពលួចយកឡាមឆូត ស្បោងយួរដៃ កាបូបលុយពីជនរងគ្រោះ តែជនរងគ្រោះឈ្មោះ អ៊ឹង ពៅ ដើរទិញម្ហូប ដឹងទាន់ក៏ឆោរឡោ ផ្អើលដល់សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៕

Loading...