ព័ត៌មានជាតិ

រថយន្តពីរគ្រឿង ពន្លះគ្នាពេញទំហឹងលាន់ឮដូចរន្ទះ របួសធ្ងន់មនុស្ស ២នាក់

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត​២​គ្រឿង ​បាន​បុក​គ្នា​​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំង​ពីរគ្រឿង ​រង​ការ​ខូច​ខាត​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​២​ ​ក៏​រង​របួសធ្ងន់ផងដែរ។

​ហេតុការ​ណ៍នេះ ​កើតឡើង​នៅវេលា​ម៉ោង​៣ និង១០នាទី​រសៀល​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ២០១៨ លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុ​ច​ដី​ឡូ​ត៍​របស់ឈ្មោះ​ម៉ៅ ពៅ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥១-១៥២ ក្នុងភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ។ ​

ជន​រង​គ្រោះ​ទាំង​២​នាក់ខាងលើ ទី១.​ឈ្មោះឡឹ​ក សាមី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​បើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និងទី២.​ឈ្មោះ ទូច ម៉េ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ធុន​ធំ នៅ​ភូមិ​អ្នកតា​ស្នឹង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ច បានឲ្យដឹងថា នៅ​ពេល​មុន​កើតហេតុ គេឃើញ​រថយន្ត​សាំង​យ៉ុ​ង បាន​បើកបរ​ក្នុង​ទិស​ដៅ​ពីលិច
ទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ស្រប​ពេល​ដែល​បើក​មក​ដល់​ត្រង់​ចំណុច​ខាងលើ ​ស្រាប់តែបុក​
ជាមួយនិង​រថយន្ត​ធុន​ធំ ​លាន់ឮ​ដូច​រន្ទះ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ​រង​ការ​ខូចខាត​យ៉ាងដំណំ។

ចំណែកតៃកុងរថយន្តទាំងពីរ បាន​រង​របួសធ្ងន់​ ត្រូវ​បាន​សង្គ្រោះ​ដឹក​តាម​រថយន្ត​មក​កាន់​មន្ទីរពេទ្យ ។

បច្ចុប្បន្នរថយន្ត​ទាំង​២​គ្រឿង ​ត្រូវ​បានយក​មក​រក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់