Post News Media ព័ត៌មានជាតិ អុំសាច់ថ្លៃចា...

អុំសាច់ថ្លៃចាប់រំលាភក្មួយស្រីអាយុ ០៦ឆ្នាំ បានសម្រេច បែកការណ៍ត្រូវសមត្ថកិច្ចចាប់ចូលប៉ុស្តិ៍

កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពរំលោភក្មួយស្រីសាច់ថ្លៃ អាយុ ៥ឆ្នាំ បានសម្រេច កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្មេងស្រីជនរងគ្រោះឈ្មោះ ឆ.យ.ក.វ.មុ. ភេទស្រីអាយុ ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ មុខរបរសិស្ស។ ចំណែកជនសង្ស័យកឈ្មោះ អ៊ួន រឿន ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើត
ហេតុខាងលើ មុខរបរកសិករ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីជនរងគ្រោះស្នាក់ នៅជាមួយជីតា ឈ្មោះចេង ម៉ី នៅភូមិឃុំកើតហេតុខាងលើ ហើយជនសង្ស័យ ដែលត្រូវជាអុំសាច់​​​ថ្លៃមក សុំជនរងគ្រោះពីជីតាទៅដេកជាមួយ រួចធ្វើសកម្មភាពរំលោភសេពសន្ថវ: បានសម្រេចម្ដង។ លុះដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ អុំស្រីរបស់ក្មេងស្រី ឃើញជនរងគ្រោះដេក មានការសង្ស័យ ក៏ហៅមកសួរនាំ ដោយក្មេងស្រីជនរងគ្រោះ បាននិយាយថា៖ អុំរឿនបានយកពងក្ត ដាក់ចូលរន្ធនោមរបស់ខ្លួន ឮដូចនេះ អុំស្រីជនរងគ្រោះ ក៏ឆែកមើលប្រដាប់ភេទជនរងគ្រោះ ឃើញមានភាពខុសធម្មតា ក៏ទូរស័ព្ទមកប្រាប់ម្តាយជនរងគ្រោះ នៅឯភ្នំពេញនិងនាំជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បន្ទាប់មកក៏បានមកដាក់ពាក្យ
បណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ បញ្ជូនមកអធិ
ការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់បន្តតាមផ្លូវច្បាប់៕

Loading...