Post News Media ព័ត៌មានជាតិ អាវុធហត្ថរាជធ...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទកិបកេងប្រាក់ក្រុមហ៊ុន!

ភ្នំពេញ: នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាបុគ្គលិក ក្រុមហ៊ុន ស៊ីខេ ត្រេឌីង ទៅតុលាការដែលជាប់ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត(កិបកេងប្រាក់ក្រុមហ៊ុន) សរុបជាទឹកប្រាក់ ២៥៥០.៥៧ដុល្លាអាមេរិក(ពីរពាន់ប្រាំរយហាសិបដុល្លារ និងហាសិបប្រាំពីរសេន)។ ជនសង្ស័យ ខាងលើ បានចូលធ្វើការជាបុគ្គលិក របស់ក្រុមហ៊ុន ស៊ីខេ ត្រេឌីង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅផ្លូវ៥៩៨ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានតួនាទីជាអ្នកលក់ថ្នាំមូស និងទឹកលាងបន្ទប់ទឹក របស់ក្រុមហ៊ុន ទៅឲ្យអតិថិជន ក្នុងរាជធានីភ្នំពេញ។ ដោយឡែកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ ហ៊ុន រដ្ឋា ជាជនសង្ស័យ បានកិបកេងប្រាក់របស់ក្រុមហ៊ុន ដែលបានមកពីការលក់ផលិតផលសរុប ០៦វិក័យប័ត្រ គិតជាទឹកប្រាក់ប្រមាណជា ២៥៥០.៥៧ដុល្លាអាមេរិក(ពីរពាន់ប្រាំរយហាសិបដុល្លា និងហាសិបប្រាំពីរសេន) ហើយរូបគេបានយកទៅចាយវាយផ្ទាល់ខ្លួន ដោយពុំបានទូទាត់ឲ្យក្រុមហ៊ុននោះទេ ទើបឈ្មោះ ឯម រឹទ្ធី ជាតំណាងឲ្យក្រុមហ៊ុន ស៊ីខេ ត្រេឌីង បានដឹងថាជនសង្ស័យខាងលើបានកិបកេងប្រាក់របស់ក្រុមហ៊ុន ក៏បានប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួនរូបគេតែម្តង។

តាមការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ ហ៊ុន រដ្ឋា បានប្រាប់ឲ្យដឹងថា ពិតជាបានកិបកេងប្រាក់របស់ក្រុមហ៊ុន ស៊ីខេ ត្រេឌីង យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន។ រូបគេ បានចូលបំរើការងារក្នុងមហ៊ុន ស៊ីខេ ត្រេឌីង កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ មានតួនាទីជាបុគ្គលិកផ្នែកលក់ធូបមូស ,ទឹកលាងបន្ទប់ទឹករូបទា និងទឹកលាងការ៉ូ ទៅឲ្យអតិថិជន ក្នុងរាជធានីភ្នំពេញ ហើយកន្លងមកជនសង្ស័យ ខាងលើ តែងតែយកប្រាក់ដែលបានមកពីការលក់ផលិតផល ឲ្យអតិថិជន មកទូទាត់ឲ្យក្រុមរៀងរាល់មួយសប្តាហ៍ម្តង ដោយពុំមានបញ្ហាអ្វីនោះទេ តែក្រោយមកក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៨ រូបគេ បានកិបកេងប្រាក់របស់ក្រុមហ៊ុន ដែលប្រមូលបានពីអតិថិជន សរុបជាទឹកប្រាក់ ២៥៥០.៥៧ដុល្លាអាមេរិក(ពីរពាន់ប្រាំរយហាសិបដុល្លា និងហាសិបប្រាំពីរសេន) ពុំបានយកទៅទូទាត់ឲ្យក្រុមហ៊ុននោះទេ គឺរូបគេប្រាក់នោះ ទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន ហើយខាងក្រុមហ៊ុនបានដឹង ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថឃាត់រូបគេតែម្តង៕

Loading...