ព័ត៌មានជាតិ

មិនចង់ឲ្យប្តីផឹកស្រា! ​ប្រពន្ធនិយាយលេងថាសុំលែង ប្តី​ចង.កបញ្ចប់ជីវិត…!

បន្ទាយមានជ័យ: កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ​ លុយ ចាន់ថន ហៅចក់ អាយុ៣២ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ មានប្រពន្ធឈ្មោះ ធុច សុគន្ធា អាយុ២៧ឆ្នាំ។

មូលហេតុ ប្រពន្ធនិយាយលេងថា សុំលែង ព្រោះមិនចង់ប្តីផឹកស្រា។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់