ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតិចស្រ៊ុននិងម៉ូតូ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់២នាក់!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតិចស្រ៊ុននិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង រង់ចាំសោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់