ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខក្រុមចោរប្រុសស្រី១១នាក់ មានទាំងគ្រឿងញៀននិងដាវស៊ាំម៉ូរ៉ៃ ក្រោយបង្ក្រាបបានក្នុងរយៈពេល២ថ្ងៃ

ភ្នំពេញ: សមត្ថកិច្ចបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រីចំនួន១១ នាក់ កាលពី​វេលា​ម៉ោង​៣ និង២០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ករណី​លួច ឆក់ និង​ពាក់ព័ន្ធ​ថ្នាំ​ញៀន ក្រោយពីបង្ក្រាបបានចំនួន២ថ្ងៃជាប់គ្នា។

ក្នុងនោះដែរ សមត្ថកិច្ចដកហូត​បានម៉ូតូ​ចំនួន​៤​គ្រឿង ដាវស៊ាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម ស្លាក​លេខ​ម៉ូតូចំនួន​២ បន្ទះ ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់បន្តទៀត៕

មតិយោបល់