ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺប្រចាំកាយ ព្យាយាមសម្លាប់ខ្លួនជាច្រើនលើក ចុងក្រោយស្លាប់បានសម្រេច..

កណ្តាល: បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើដើមស្វាយ ដីចម្ការស្វាយ របស់ឈ្មោះ ឆាយ អ៊ីម ស្ថិតក្នុងភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មិន ហ៊ុច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ(ប្រជាការពារ) មានទីលំនៅៗ ភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងនោះដែរ សមត្ថកិច្ចបានរកឃើញ ខ្សែនីឡុង ពណ៌ស ប្រវែង ១,៧០ម៉ែត្រ។

តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ស៊ុន ស្រូយ ភេទស្រី អាយុ ៤១ឆ្នាំ ត្រូវជាប្រពន្ធ និង កូនស្រីឈ្មោះហ៊ុច ស្រីរ័ត្ន បានឲ្យដឹងថាកន្លងមកជនរងគ្រោះ ក៏ធ្លាប់មានជំងឺបេះដូងប្រចាំកាយ ហើយមានបំណងចង់សម្លាប់ខ្លួនច្រើនដង មានទាំងលេបថ្នាំ អំឡុងពីរ បីឆ្នាំមុន តែត្រូវបងប្អូន និងអ្នកជិតខាងដឹងរារាំងមិនឲ្យមានគ្រោះថ្នាក់ ។

លុះមកដល់ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបាន មកផឹកស្រាថ្នាំមួយកែវ នៅផ្ទះលក់ចាប់ហួយហើយដើរចេញវិញ។ រហូតដល់ម៉ោង៧យប់ មានអ្នករកត្រីនៅទន្លេឃើញមានមនុស្សចង ក លើដើមស្វាយជាប់មាត់ទន្លេ រួចអ្នករកត្រីនោះបានឡើងមកប្រាប់អ្នកស្រុកថា មានអ្នកចង.ក នៅដើមស្វាយ ហើយអ្នកជិតខាងទៅមើលបានឃើញឈ្មោះ ហ៊ុច សម្លាប់ខ្លួន ក៏បានមកប្រាប់ក្រុមគ្រួសារ ជនរងគ្រោះ ហើយរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្ត ជូនមកអធិការដ្ឋាននគរបាលស្រុក ។

បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុកល្វាឯម បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់