ព័ត៌មានជាតិ

Update៖ ឃាតក ដែលកាប់សម្លាប់មនុស្ស៣នាក់ឪពុកកូនផ្តាច់ពូជ ពេលនេះចាប់បានហើយ

កំពង់ចាម: ជម្លោះពាក្យសម្ដីក្នុងពេលផឹកស៊ីតិចតួច ទាញកាំបិតខ្វែវ កាប់ស្លាប់៣នាក់ បណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពងចាម ។

សពជនរងគ្រោះទី១ឈ្មោះ នី ណុន ភេទប្រុស អាយុ៥៣ឆ្នាំ ជាឪពុក , ទី២ឈ្មោះ ណុន ឆវ័ន ភេទប្រុស អាយុ១៩ឆ្នាំ និងទី៣ឈ្មោះ ណុន វី ភេទប្រុស អាយុ២២ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ ឯម ភៀន ភេទប្រុស អាយុ៤១ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់