ព័ត៌មានជាតិ

ផឹកស្រាស្រវឹង កើតជាជម្លោះហិង្សា ម្នាក់ដេកពេទ្យ ម្នាក់គេគុក

តាកែវ: កាលពីវេលាម៉ោង១៣ និង១០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងឃាតកម្មមួយ បានកើតឡើង នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស។

ដោយជនបង្កឈ្មោះ ឃ្លោក ហួយ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស បានធ្វើសកម្មភាពយកសាងចាក់ត្រីទៅចាក់លើជនរងគ្រោះឈ្មោះ ឌឹម បូរី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ (ត្រូវចំមុខខាងស្ដាំចំនួន ០៣កន្លែង) ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់រាប ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតវត្ថុតាងសាងចាក់ត្រីចំនួន០១ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ច បានឲ្យដឹងថា ករណីដែលនាំឲ្យឈានដល់អំពើហិង្សាបែបនេះ គឺបណ្តាលមកពីមានជម្លោះពេលស្រវឹងស្រា៕

មតិយោបល់