ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ជិះម៉ូតូបុកខឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកខឿនពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង ២៣ និង៣០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងរោងចក្រម៉ែន សារុន លើផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ម៉ូតូបង្ក ម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរ:ភូមិន 09.1.1234 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ រុន នីរឿន ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល លុះមកដល់កន្លែងកើតហេតុ ម៉ូតូក៏ជ្រុលចង្កូតមកឆ្វេងដៃ បុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយអូសប្រវែង ១០ម៉ែត្រ៥០ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង ម៉ូតូ០១គ្រឿងខូចខាត​​ស្រាល និងខឿនពុះចែកទ្រូងផ្លូវប្រវែង ១០ម៉ែត្រ៥០។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បណ្តាលមកពីរអ្នកបើកបរម៉ូតូ រេចង្កូតមកឆ្វេង បុកសួនច្បារ និងខឿនពុះចែកទ្រូងផ្លូវ៕

មតិយោបល់