ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងសាកកម្លាំងគ្នា របួសមនុស្ស ២នាក់

កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងរបួសស្រាលមនុស្សពីរនាក់ កាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូ ត្រង់ចំណុចមុខផ្ទះ ឈ្មោះ ទូលាស់ ខ្វិត ភូមិសា្វយតានាន់(ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ចាម1Q-6576 បើកបរដោយឈ្មោះ សាន គឹមហាប់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតានង់ទី​១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម បើកបរពីទិសខាងកើតទៅលិច បានវ៉ាឡានមួយគ្រឿង ក៏ទៅបុកជាមួយម៉ូតូម៉ាក វ៉េវអាលហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះហួយ លាងហួ ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ស្ដី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានធ្វើដំណើរពីលិចទៅកើត។

ករណីនេះ បណ្តាលឲ្យខូចខាតម៉ូតូ០២គ្រឿង កម្រិតស្រាល និងរបួសមនុស្ស០២នាក់ (ស្រីម្នាក់)៕

មតិយោបល់