Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ​វាយ​សម្លាប់​ជន​រង​គ្រោះ​យក​សាកសព​ញាត់​ក្នុង​លូ!​

​ភ្នំពេញ: ​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​(​វាយ​សម្លាប់​ជន​រង​គ្រោះ​ យក​សាកសព​ញាត់​ក្នុង​លូ​)​កាលពី​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​ និង​២០​នាទី​ នៅ​ចំណុច​ភូមិ​ត្រពាំង​អញ្ចាញ​៤​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​នៅ​ចំណុច​ដី​ឡូ​តិ៍​ទំនេរ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ត្រពាំង​អញ្ចាញ​៤​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៧​និង​៣០​នាទី​។​

​លោកនាយ​ការិយាល័យ​បន្ត​ថា​ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ ឯក​ ចិន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ពណ៌​ សង្កាត់​គោក​រកា​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ និង​ទី​២-​ឈ្មោះ​ ឯក​ ឡុ​ង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ពណ៌​ សង្កាត់​គោក​រកា​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​សម្ភារ:​ចាប់​យក: ម៉ាក​ហុងដា​សេ​១១០​ ពណ៌​ក្រហម​ គ្មាន​ក្បាំង​។

​ជន​រង​គ្រោះ​ឈ្មោះ​ ហួ​ន​ ពេញ​ ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​(​ស្លាប់​)​ មុខរបរ​កម្មករ​សំណង់​និង​យាម​ផ្ទះ​ឲ្យ​គេ​ស្នាក់​នៅ​ភូមិ​ត្រពាំង​អញ្ចាញ​៤​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កម្លាំង​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕

Loading...