ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ស្លាប់មន្ត្រីយោធាម្នាក់ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

សៀមរាប: កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យមន្ត្រីយោធាម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់តាមផ្លូវ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៦៧ ត្រង់ចំណុចអូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ សិន ទ្រា ភេទប្រុស អាយុ៤២ឆ្នាំ ភូមិត្រពាំងក្រសាំង ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប មុខរបរយោធា បានបើកម៉ូតូ ម៉ាកសង់ការ៉េ គ្មានស្លាកលេខ ពណ៌ខៀវ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យស្លាប់នៅកន្លែង។

ចំណែកទី២ ឈ្មោះធឿន ហ៊ុចភេទប្រុស រស់នៅភូមិដីថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកបរម៉ូតូ ម៉ាកហុងដាទ្រីម ស៊េរី២០១១ ពាក់ស្លាកលេខសៀមរាប ១Q៣២៧៥ (បើកបរពីជើងទៅត្បូង) របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្លាប់តាមផ្លូវ៕

មតិយោបល់