ព័ត៌មានជាតិ

ជនជាតិវៀតណាម ២នាក់ ចូលលួចឥវ៉ាន់ក្នុងឃ្លាំងដាក់សម្ភារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត: កាលពីវេលាម៉ោង ១០ និង២៥ នាទីថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៨ មានករណីលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ (ម៉ាស៊ីនត្រជាក់) នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ជនសង្ស័យជាជនជាតិវៀតណាមចំនួន ០២ នាក់ បានចូលធ្វើសកម្មភាពចូលលួចម៉ាស៊ីនត្រជាក់ ក្នុងឃ្លាំងដាក់សម្ភារ នៅតារាងបាល់ទាត់របស់ជនរងគ្រោះឈ្មោះ សូ បញ្ញា ភេទប្រុស អាយុ ៣៣ ឆ្នាំ ។

ជនសង្ស័យទាំង២៖ ទី១.ឈ្មោះ ក.វ.ឡ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ នៅស្រុកហាទៀង និងទី២.ឈ្មោះ វៀង យ៉ឹងជុង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ ទីលំនៅភូមិភូបា ឃុំហាទៀង ស្រុកហាទៀង ខេត្តកៀនយ៉ាង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់