ព័ត៌មានជាតិ

​បុរសម្នាក់ ផឹកស្រវឹងដើរធ្លាក់ចូល​ស្រះទឹក​ក្នុងវត្តត្រពាំងក្រឡឹងលង់ស្លាប់!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ជាមនុស្សមានសតិមិនគ្រប់ នឹងផឹកស្រាជាប្រចាំ ដើរធ្លាក់ចូល​ស្រះទឹក​ក្នុងវត្តត្រពាំងក្រឡឹងលង់ស្លាប់ នៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ តា អឹម ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ​។

ករណីខាងលើនេះសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ នឹងស្រាវជ្រាវ ឃើញថាសាកសពខាងលើគឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មិនមានពាក់ពន្ធបទល្មើសព្រហ្មទណ្ឌឡើយ នឹងបានប្រគល់សាកសព ឲ្យទៅលោកមេឃុំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់