ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ងៀតបបែល មានសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងផ្សារត្រីក្រុងប៉ោយប៉ែត!

​បន្ទាយមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ​ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ​ សហការជាមួយគណ:កម្មការគ្រប់គ្រងផ្សារបានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅក្នុងផ្សារត្រី​ ស្ថិត​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។

ក្នុងសកម្មភាពត្រួតពិនិត្យ​ មន្រ្តីជំនាញ​ បានធ្វើការវិភាគបឋមលើផលិផល​ មួយចំនួនមានដូចជា​ ៖​ ងៀតបបែល;​ សណ្តែកបណ្តុះ និងបាញ់កាញ់ ។

លទ្ធផល៖​ មន្រ្តីកាំកុងត្រូលបានរកឃើញនិងដកហូតមករក្សាទុកដើម្បីកម្ទេចចោលនូវងៀតបបែលមានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់​ ដែលបានដាក់លក់នៅតូបចំនួន​ ២​ មានទម្ងន់សរុប២៩គីឡូក្រាម។​ ចំណែកផលិតផលសណ្តែកបណ្តុះ​ និងបាញ់កាញ់​ សមត្ថកិច្ចជំនាញរកមិនឃើញមានសារធាតុគីមីហាមឃាត់ទេ​ ។
ជាមួយគ្នា​នោះ​ មន្ត្រីកាំកុងត្រូល​ បានណែនាំដល់ម្ចាស់​ទំនិញពេលទិញទំនិញមកលក់បន្ត​ ត្រូវមានវិក័យបត្រ​ ឬអាស័យដ្ឋានរបស់អ្នកផលិតឱ្យបានច្បាស់លាស់​ ងាយស្រួសសមត្ថកិច្ចស្រាវជ្រាវ​ ពេលពិនិត្យឃើញមានភាពមិនអនុលោមកើតឡើង​៕​

មតិយោបល់