Post News Media ព័ត៌មានជាតិ ករណីឃាតកម្មវា...

ករណីឃាតកម្មវាយសម្លាប់​បុរសម្នាក់ នៅក្បែរ​ផ្លូវជាតិលេខ៥ក្នុងខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យ: បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរនឹងផ្លូវជាតិលេខ៥ នៅចំណុចអ៊ិនតាំ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនឹងសមត្ថកិច្ច កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

​លោក​ ស៊ី​ ឌី​ អធិការក្រុងសិរីសោភ័ណ បាននិយាយថាសាកសពបុរសដែលគេប្រទះឃើញមានអាយុប្រហែល៣៤-៣៥ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមការពិនិត្យសាកសពនិងកន្លែងកើតហេតុ​ បុរសរងគ្រោះស្លាប់ដោយអំពើឃាតកម្ម​ ព្រោះសាកសពមានស្នាមរបួសបែកបំពងក(បែកគ្រាប់ពោន)ប្រព្រឹត្ត​ដោយជនដៃដល់ច្រើននាក់។

បច្ចុប្បន្នសពត្រូវបានដឹកទៅរក្សាទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ៕

Loading...