Post News Media ព័ត៌មានជាតិ ទំនាស់ក្នុងគ្...

ទំនាស់ក្នុងគ្រួសារ អ្នកទី៣ចូលមកជួយ កាប់របួសធ្ងន់..!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅ​ភូមិ​ស្រែ​វៀន ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ​ឈ្មោះ ​ឈឹម ស្រួច ភេទ​ប្រុស អាយុ១៩ឆ្នាំ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​ស៊ី ស៊ឹ​ប ភេទ​ប្រុស អាយុ៣៧ឆ្នាំ។ អ្នកទាំង២នាក់ រស់នៅ​ជាមួយគ្នា​​។

មូលហេតុ ​ជនសង្ស័យផ្ទុះ​ហិង្សា​ក្នុង​គ្រួសារ រួចជនរងគ្រោះ​មកជួយ​ឃាត់ មាន​ការប្រតាយប្រតប់​គ្នា​ ក៏ត្រូវជនសង្ស័យ​វាយ​ចំ​ខ្នង​១ខ្នងពូថៅ​ បណ្តាល​ឲ្យ​គ្រាំ​ក្នុង​រងរបួស​ធ្ងន់​។ ជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ​​​មកកាន់​អធិការដ្ឋាន​នគរបាល កសាង​សំណ​រឿង​ចាត់ការ​តាម​នីតិវិធី​៕

Loading...