Post News Media ព័ត៌មានជាតិ ​អាសូរណាស់! ក...

​អាសូរណាស់! ក្មេងស្រីអាយុ១ខួប៨ខែម្នាក់ ធ្លាក់ចូលស្រះទឹកលង់ស្លាប់!

​ព្រៃវែង: កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់រអិលជើងធ្លាក់ចូលស្រះទឹកនៅផ្ទះលង់ទឹកស្លាប់ នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង​។

ជនរងគ្រោះមានឈ្មោះ ឆេង គឹមឡាង ភេទស្រី អាយុ​១ខួប៨ខែ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន​​ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យឃើញថា ក្មេងស្រី​រងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន​ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...