Post News Media ព័ត៌មានជាតិ ផ្ទុះកំប៉ុងហ្...

ផ្ទុះកំប៉ុងហ្គាស់ បណ្តាលឲ្យឆេះម៉ូតូ២គ្រឿងនិងបុរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកន្លែងកើតឡើង នៅតាមបណ្តោយផ្លូវសុធារស់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនបង្កឈ្មោះ​ អុង តាក់ ភេទប្រុស អាយុ៥០ឆ្មាំ មុខរបរ កម្មករកំពង់ផែ។

មូលហេតុ ផ្ទុះកំប៉ុងហ្គាស់។ ខូចខាត ឆេះម៉ូតូចំនួន២គ្រឿង(ម៉ាកHONDA C125 ពណ៌ខ្មៅ ឆ្នាំ២០១៧ , ZUSAKY Smase ខ្មៅ ឆ្នាំ២០១៣)។
​រងរបួសធ្ងន់ឈ្មោះ ឈ្មោះ​ ធូ ចែម ភេទប្រុស អាយុ២៧ឆ្នាំ។

ក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះករណីខាងនេះស្នងការដ្នាននគរបាលរាជធានីបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ពន្លត់បានទាន់ពេលវេលានៅម៉ោង១១:០០នាទីថ្ងៃខែឆ្នាំដដែល៕​

Loading...