ព័ត៌មានជាតិ

ឆក់ទៀតហើយក្នុងខណ្ឌទួលគោក! ឆក់កាបូបបានសម្រេច ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ: ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីវ័យក្មេងម្នាក់បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ជនរងគ្រោះមានឈ្មោះ ខឿន វួចលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរសិស្ស នៅសាលាភូមិន្ទវិចិត្រសិល្ប: ស្នាក់នៅម្តុំផ្សារសំណង់(១២) ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក។ ទ្រព្យសម្បត្តិដែលត្រូវបាត់បង់នៅក្នុងកាបូបរួមមាន៖ អាយផេត១គ្រឿង, កំព្យូទ័រ១គ្រឿង,ទូរសព្ទដែ១គ្រឿង,អត្តសញ្ញាណបណ័្ណ១សន្លឹក ,លុយខ្មែរជាង១០ម៉ឺនរៀល និងឯកសារមួយចំនួន។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានចង់ម៉ោងចេញពីសាលារួចមិត្តភក្តិហៅបួលទៅសាយមិននិងញ៉ាំអីជាមួយគ្នានៅម្តុំក្បែរវាំង ដោយធ្វើដំណើរថ្មើរជើងជាមួយមិត្តភក្តិ។ ចំណែកម៉ូតូបានផ្ញើនៅសាលា លុះដល់ម៉ោងជួបជុំនិងហូបចុករួចបានបែកផ្លូវគ្នាទៅផ្ទរៀងៗខ្លួន ចំណែករូបគាត់បានដើរមកសាលាវិញដើម្បីយកម៉ូតូមួយគ្រឿងម៉ាកស្តុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ កំពង់ចាម 1O-4011 ជិះចេញពីសាលាបំណងត្រឡប់ទៅផ្ទះតាមបណ្តោយផ្លូវ១៨២ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបស្ពាយដែលរូបគាត់ដាក់ខាងមុខបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះរូបគាត់បានស្រែកថាចោរៗដែរតែគ្មានអ្នកជួយ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់