ព័ត៌មានជាតិ

ពេទ្យខ្វះបច្ចេកទេស នៅមន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព​ ផេង​ វុទ្ធី​ ធ្វើឲ្យអ្នកជំងឺជាជនជាតិ​ចិន​ម្នាក់ស្លាប់​ សមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: គ្រូពេទ្យជា​ជនជាតិ​ចិន២នាក់ ប្តីប្រពន្ធ​ព្យាបាល​ ដោយគ្មាន​បច្ចេកទេស​ បណ្តាលឲ្យបុរស​ជនជាតិ​ចិន​ម្នាក់ ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់​ខ្លួន​ជាបណ្តោះ​ អាសន្ន​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​ក្រុម​គ្រួសារ​សព។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល​​កាលពីវេលាម៉ោង៥និង​៣៥នាទី​ល្ងាច​ ថ្ងៃ​ទី​១៥ ខែ​តុលា ​ឆ្នាំ​២០១៨ នៅ​មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព​ ផេង​ វុទ្ធី​ ដែល​ស្ថិត​នៅ​ ផ្ទះ​លេខ​DD១០​ ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ​។

សព​ឈ្មោះ​WANG ZHIQIANG អាយុ​៤៩ឆ្នាំ ​មុខរបរ​ លក់គ្រឿង​ក្លែម​ នៅ​កំបូល​ ជាជនជាតិ​ចិន​ ស្នាក់នៅ​ផ្ទះ​សំណាក់​មិត្ត​ភាព ក្បែរកន្លែង​កើតហេតុខាងលើ ។ ចំណែកវេជ្ជបណ្ឌិត​ ជនជាតិ​ចិន​ជា​ម្ចាស់​ ពេទ្យ​ឈ្មោះ​ LI XIA OYONG ភេទ​ប្រុស​ អាយុ​៣៩ឆ្នាំ​ជា​វេជ្ជបណ្ឌិត​ មាន​សញ្ញាប័ត្រ​ត្រឹមត្រូវនៅប្រទេសចិន​ ​។

តាម​ប្រភព​ពត៌មាន​ពី​គ្រូ​ពេទ្យ​ ខាង​លើ​ បាន​និយាយ​ប្រាប់​ថា​ នៅមុនពេលកើតហេតុ​ដោយ​ឃើញ ជនរងគ្រោះ(សព)​ បាន​ជិះ​រ៉ឺម៉ក​កង់​បី​មក​ មន្ទីរពេទ្យ​របស់​គាត់​ ហើយ​ ដោយ​ជនរងគ្រោះ​ គាត់​មាន​អាការ:​ក្តៅ​ខ្លួន​ខ្លាំង​ឈឺ​ សន្លាក់​ដៃ​ សន្លាក់​ជើង​ ហើយ​ភ្លាមៗ​នោះគ្រូពេទ្យ​ខាងលើ​បាន​ពិនិត្យ​ជន​រងគ្រោះ​ ដោយ​មានកម្ដៅ​ក្តៅ​ខ្លួន​ខ្លាំង​ ហើយ​គាត់​បានពិនិត្យ​ទៅ​ ដោយ​ ដឹង​ថា​ ជន​រងគ្រោះ​មានជំងឺ​ គ្រុនឈាម​ បន្ទាប់​មក​ គ្រូ​ពេទ្យ​ខាង​លើ​ បាន​ដាក់​ សេរ៉ូម​ឲ្យអ្នកជំងឺ​ បានមួយប្លោក​ ជន​រងគ្រោះ​មាន​អាការ:​ធម្មតា​ ហើយ​បាន​ដាក់​ សេរ៉ូម​មួយកំប្លោក ទៀត​ ជា​ប្រភេទ​ថ្នាំ​ផ្សេង​ តែព្យាបាលដដែលបាន​ពាក់​កណ្តាល​ ជន​រងគ្រោះ​ ខាង​លើ​ ស្រាប់​តែ​មាន​ មុខអាការ:​ខុស​ប្លែក​ពី​ ធម្មតា​ ស្លេក​ស្លាំង​ ហើយ​គ្រូពេទ្យ​និង​ប្រពន្ធ​ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ជូល​ខ្យល់អុកស៊ីហ្សែនហើយ​ធ្វើ​ចលនា​ ដើមទ្រូង​ លុះមួយ​ សន្ទុះ​ក្រោយ​មក​ ជន​រងគ្រោះ​ខាង​លើ​ បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ​។

ហើយ​បើ​តាម​ ស្រ្តី​ ម្នាក់​ជា​អ្នក​បកប្រែ​បានឲ្យដឹង​ថា​ ជន​រងគ្រោះ​(សព)ដោយ​ដឹង​ថា​ ឈឺ​ហើយ​មក​ មន្ទីរពេទ្យ​ព្រម​ទាំង​ ម្ចាស់​ផ្ទះ​ សំណាក់​ខាងលើ​ បាន​នាំ​គ្នា​មក​មើល​ ជន​រងគ្រោះនៅ​មន្ទីរពេទ្យ​ខាងលើ​​ តែ​មក​ដល់​ ជនរងគ្រោះ​ បាន​ស្លាប់​បាត់​ជីវិតទៅ​ហើយ​ ហើយ​បាន​ទាក់ទង​ទៅ​ កូន​ប្រុស​របស់​ សព​ ដែល​មាន​ឈ្មោះ ​wang gi long វ៉ងជីឡុង​ភេទ​ប្រុស​អាយុ​ ២៦​ ឆ្នាំ​មុខរបរ​ជួយលក់គ្រឿង​ក្លែម​ឪពុក​នៅម្តុំ​​កំបូល​ ខណ្ឌ​ពោធិ៍​សែនជ័យ​ឲ្យ​មក​កន្លែង​កើតហេតុ​ហើយ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ផងដែរ​។

បើតាម​សំដី​ សមត្ថកិច្ច​នឹងមន្រ្តីយ​សុខា​ភិ​បាល​បានឲ្យដឹង​ថា​ សម្ភព​ និង​សំរាក​ព្យាបាល​ ផេង​ វុទ្ធី​ ខាងលើ​ ដោយ​មិន​មាន​ផាសុខភាព​និង​ខ្វះ​ អនាម័យ​យ៉ាង​ខ្លាំង​ ព្រោះ​នៅ​ក្នុង​បន្ទប់​ពិនិត្យ​និង​ពិសោធន៍​ សំបូរ​ទៅ​ដោយ​ កន្ទុយ​បារី​ ដោយ​មិន​មាន​អនាម័យ​ផងដែរ​។

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យនិងប្រពន្ធយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍រង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់។ ចំណែកសាកសពខាងកោសល្យវិច័យបានយកទៅក្លាស្សេទុកនៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់