ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រេឿងញៀន ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន

(ព្រះសីហនុ): បើតាមភ្នាក់ងារបានរាយការណ៍ថា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទីយប់ ស្ថិតនៅក្នុងក្រុមទី៨ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កម្លាំងជំនាញនគរបាល បង្ក្រាបគ្រឿងញៀនបាន១ករណី ក្រោយពីសហការជាមួយអធិការក្រុងព្រះសីហនុ ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមានស្រីនាក់២និងប្រុសម្នាក់ ទី/1-ឈ្មោះ ហង្ស វុទ្ធី អាយុ36 ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមុខរបរជួលម៉ូតូ (ជួញដូរ គ្រឿងញៀន)។ទី/2-ឈ្មោះ ណែត សាវុន អាយុ 18 ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ(ប្រើប្រាស់)។ ទី/3-ឈ្មោះ ចាន់ ស្រីពេជ្រ ភេទស្រី អាយុ 20 ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ហាងបារាំង(ប្រើប្រាស់) ។
សមត្ថកិច្ចថា វត្ថុតាងដែលត្រូវបានដកហូតរួមមានថ្នាំញៀនមេតំហ្វេតាមីន (ice) ចំនួន1កញ្ចប់តូចទម្ងន់0,15 ក្រាម និងទូរសព្ទ័ ចំនួន5 គ្រឿង កាមេរ៉ា ថតរូប 1គ្រឿង ។
បច្ចុប្បន្ន.កម្លាំងជំនាញនគរបាលបង្ក្រាបគ្រឿងញៀននៃស្នងការខេត្តព្រះសីហនុកំពុងសាកសួរនិងក៏សាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់កាតាមនិតិវិធីច្បាប់ ៕

មតិយោបល់