ព័ត៌មានជាតិ

រថយន្តដឹកដី បុកគ្នាជាមួយរថយន្តតូរីស របួសមនុស្សជាច្រើននាក់ នៅកណ្ដាល

កណ្ដាល: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា​ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដី បុកគ្នាជាមួយរថយន្តតូរីសដឹកអ្នកដំណើរ បណ្ដាលឲ្យរងរបួសជាច្រើននាក់ នៅទល់មុខកំពង់ដរសាក់ពីរ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីទ្បូម៉ែត្រ ៣៥-៣៦ ក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០១៨ ខណ:នេះ សមត្ថកិច្ច កំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់