ព័ត៌មានជាតិ

អាសូរណាស់! បុរសវ័យចំណាស់ម្នាក់ កំពុងបណ្ដើរកង់ឆ្លងផ្លូវ ត្រូវរថយន្តបុក និងកិនស្លាប់ភ្លាម!

កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តធុនធំមួយគ្រឿង បានបុក និងកិនអ្នកជិះកង់ម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ៦ និង២៥ នាទីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៧១ ត្រង់ចំណុចភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9831 អ្នកបើបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីត្បូងទៅជើង ក៏បុកកង់០១គ្រឿង ពណ៌ទឹកប្រាក់ អ្នកជិះកងឈ្មោះ គៀវ ប៊ន ភេទប្រុស អាយុ៧២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិវាលរីលិច ឃុំស្វាយទាប ស្រុកចម្ការលើ ខណ:ដែលជនរងគ្រោះ កំពុងបណ្តើរកង់ឆ្លងផ្លូវពីកើតទៅលិច បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

សម្ភារខូចខាតរួមមានរថយន្ត១គ្រឿង កម្រិតស្រាល និងខូចខាតកង់១គ្រឿង កម្រិតធ្ងន់ ត្រូវបានកម្លាំងជំនាញនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់