Post News Media ព័ត៌មានជាតិ ព្រលឹងចុងសក់!...

ព្រលឹងចុងសក់! ជាងសំណង់ម្នាក់ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណវត្តសិត្បូ

កណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ។

ករណីនេះកើតឡើងនៅម៉ោង៩និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះមានប្រជាពលរដ្ឋ ជាជាងសំណង់ឈ្មោះ ណាក់ សារ៉ន ដែលកំពុងកសាងកុដិ នៅក្នុងបរិវេណវត្តសិត្បូ បានរាយការណ៍មកនគរបាលប៉ុស្តិ៍ថា បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ម៉ាកប៉ែត ហើយបានរាយការណ៍មកនគរបាលប៉ុស្តិ៍សិត្បូ នឹងសុំឲ្យខាងCMAC មកជួយយកចេញដោយត្រូវសាងសង់បន្តទៀត៕

Loading...