ព័ត៌មានជាតិ

ផឹកស្រវឹងទាស់សម្ដីគ្នា កើតជាហិង្សា ទាញកាំបិតចុងស្រួចចាក់ត្រូវបំពង់កបុរសម្នាក់ របួសយ៉ាងដំណំ រួចគេចខ្លួនបាត់..

ភ្នំពេញ: ករណីនេះ បានកើតទ្បើង បន្ទាប់ពីជនសង្ស័យ និងជនរងគ្រោះផឹកស៊ីរួមគ្នារួចមក បានទាស់សម្ដីគ្នា រហូតដល់ជនសង្ស័យ ទាញកាំបិតចុងស្រួចចាក់ ត្រូវបំពង់កជនរងគ្រោះរបួសធ្ងន់ រួចគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៤ និង០០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងរោងចក្រស្បែកជើង ផ្លូវបេតុងក្រុម៧ភូមិ ខ.១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សី ហា​ ភេទប្រុសអាយុ​៣២ឆ្នាំ មានទីលំនៅស្នាក់នៅកន្លែងកើតហេតុ មុខរបរកម្មករសំណង់ (រងរបួសរយះបំពង់ក) សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ជនសង្ស័យឈ្មោះ ចិត្រ​ភេទ ប្រុស អាយុ​២៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅស្នាក់ នៅកន្លែងកើតហេតុ មុខរបរសន្តិសុខ (គេចខ្លួន)។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំខាងលើ នៅម៉ោង២០និង០០នាទី ជនរងគ្រោះ និងជនសង្ស័យ បានផឹកជាមួយគ្នា រួមជាមួយកម្មករ បីបួននាក់ទៀត លុះនៅម៉ោង២២ និង00នាទី ក៏បានបែកផ្លូវគ្នា លុះនៅម៉ោង២៤និង០០នាទី ជនរងគ្រោះ ក៏ទៅបោកខោអាវនៅជាប់ជញ្ជាំងរោងចក្រ ជនសង្ស័យបានដើរទៅក្បែរ ហើយនិយាយជាមួយគ្នា ស្រាប់តែកើតជាទំនាស់ពាក្យសម្ដីគ្នា បណ្តាលឲ្យជនសង្ស័យ យកកាំបិតចុងស្រួចចាក់ត្រួវបំពង់កជនរងគ្រោះ រួចក៏គេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។

បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងស្រាវជ្រាវ រកជនសង្ស័យ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់