Post News Media ព័ត៌មានជាតិ គ្រូផ្សំថ្នាំ...

គ្រូផ្សំថ្នាំឱសថបុរាណដ៏ល្បីម្នាក់មានប្រពន្ធដល់ទៅ៤ ផឹកស្រវឹងរករឿងអ្នកផ្ទះនិងចាប់បង្ខាំងម្តាយក្មេក យកកាំភ្លើងមកគំរាមទៀត!

ភ្នំពេញ: ករណីបង្កការភ្ញាក់ផ្អើលមួយ ដោយលោកគ្រូផ្សំថ្នាំឱសថបុរាណម្នាក់ ​ផឹកស្រា​ស្រវឹង​ ក៏មានទំនាស់ពាក្យសម្ដី ជាមួយប្រពន្ធ​ខ្លួន​ ហើយបានបង្ខាំង​ម្តាយ​ក្មេក​ ដែល​មានជំងឺបេះដូង​ និង​ លើសឈាម​ មិនព្រម​ឲ្យចេញទៅក្រៅ​ ដើម្បី​ឲ្យ​កូន​ៗជូនទៅពេទ្យព្យាបាលជំងឺ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង​១​ រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​ ១៦​ ខែតុលា​ ឆ្នាំ២០១៨ មាននៅក្នុង​ផ្ទះ​ឱសថ​បុរាណ​ អមត:​កម្លាំងសេះខ្មៅសច្ចំប្រទាន​ ផ្សំ​ថ្នាំ​ដោយ​លោកគ្រូ​ ភូ​ យ៉ុង​នៀន​ ហៅ​លោក​គ្រូ​ កៃ​ យី​ មានអាស័យដ្ឋាន​ផ្ទះ​លេខ​96C ខាង​កើតវត្ត​ទួល​ទំពូង​ ផ្លូវ​ម៉ៅសេទុង​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​។

​ជនរងគ្រោះជាម្ដាយក្មេក ដែលត្រូវកូនប្រសារបង្ខាំង​នោះ​ ឈ្មោះ​ ស៊ូ​ ផេន​ អាយុ​៦៥​ ឆ្នាំ​ ស្នាក់នៅ​បុរី​សន្តិភាព​២​ សង្កាត់​ចោមចៅ​ ៣​ ខណ្ឌពោធិ៍​សែន​ជ័យ​ មានប្តីឈ្មោះ​ឆែម​ ឆាន​ អាយុ​៦៨ឆ្នាំ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កជាគ្រូ​ផ្សំ​ថ្នាំ​នោះ​ មានឈ្មោះ​ ភូ​ យ៉ុង​នៀន​ ហៅ​លោក​គ្រូ​កៃ​យី​ មានប្រពន្ធឈ្មោះ​ ផាណា​ អាយុ​៣០ឆ្នាំ​ ​ពួកគេ​ទាំងពីរបាន​រៀបការ​ ជាមួយ​គ្នា​១០ឆ្នាំ​ហើយ​ ​មានកូន៣នាក់​ក្នុងបន្ទុកគ្រួសារ​។

ប្រភពដដែលបានបញ្ជាក់ថា​ លោកគ្រូផ្សំថ្នាំ​នោះ​ ជាមនុស្សពិការជើង​ គឺស្វិតជើងទាំងពីរដើរមិនរួចទេ អង្គុយនៅតែលើរទេះរុញប៉ុណ្ណោះ ហើយ​មានប្រពន្ធ​ទាំងអស់ចំនួន៤នាក់​ នៅក្នុង​ផ្ទះ​តែ​មួយ​ជាមួយ​គ្នា​ ប្រពន្ធ​ទាំង៤ រស់នៅចុះសម្រុងគ្នា​ល្អណាស់​ មិនដែល​ឈ្លោះ​គ្នា​ទេ។

ដោយទ្បែកនៅថ្ងៃកើតហេតុ បុរសជាលោកគ្រូថ្នាំខាងលើ បានផឹកស្រវឹង​​ ហើយ​រករឿង​ឈ្លោះ​ប្រកែក​គ្នា ​ជាមួយ​គ្រួសារ​​ ក៏ដូចជា​កូន​ស្រី​ខ្លួន​ ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់ ហើយឲ្យតែឈ្លោះម្ដងៗ មិនដឹងជាយកកាំភ្លើងមកពីណាទេ មកកាន់ជាប់ដៃរហូត ធ្វើក្រុមគ្រួសារមានការភិតភ័យ​។

ក្រោយ​កើត​ហេតុ​លោកយាយ​ ត្រូវ​បាន​កូន​ស្រី​របស់​គាត់​ បានរៀបចំកន្លែងសម្រាក​ឲ្យ​នៅក្នុងផ្ទះ​ ហើយ​លោកតា​និង​កូនៗ​ ក៏បានបើករថយន្ត​ចេញ​ទៅ​ផ្ទះ​នៅ​ចោ​មចៅ​វិញ​បាត់៕

Loading...