ព័ត៌មានជាតិ

អាណិតណាស់! ក្មេងប្រុសម្នាក់ ទៅលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់

មណ្ឌលគិរី: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់​ ទៅលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់។

ជនរងគ្រោះឈ្មោះ ថុន សាន់ ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិណងប៊ួ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានឪពុកឈ្មោះ អ៊ុន ថុន និងម្តាយឈ្មោះ ម៉ៃ បួឡៃ កន្លែងកើតហេតុមានចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ។

តាមការបញ្ជាក់ពីគ្រួសារសពនិងបងប្អូនជិតខាងបានឲ្យដឹងថាពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

មតិយោបល់