ព័ត៌មានជាតិ

​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច​កាច់ក.ម៉ូតូ​!

ភ្នំពេញ: នៅ​​វេលាម៉ោង៧និង១០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កម្លាំង​ល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ណា វិរ:ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ(ផ្ទះមីង)ម្តុំផ្សារពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
មានស្រុកកំណើត នៅភូមិព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់