Post News Media ព័ត៌មានជាតិ អ្នកលេងភ្លេងស...

អ្នកលេងភ្លេងសម័យម្នាក់ នាំប្រពន្ធចេញពីស្រុកជួលផ្ទះគេស្នាក់នៅបានតែ៣ថ្ងៃ ដួលបោកស្លាប់នៅក្នុងបន្ទប់ទឹក..

ភ្នំពេញ: បុរសម្នាក់ ជាអ្នកលេងភ្លេងសម័យ បានដួលបោកក្បាលស្លាប់នៅក្នុងបន្ទប់ទឹក យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សុន ធូ ភេ​ទ​ប្រុស អាយុ៤២ឆ្នាំ មុខរបរ​អ្នក​ភ្លេងសម័យ មាន​ស្រុកកំណើត​នៅភូមិ​ព្រៃ​ត្បេះ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មានប្រពន្ធជាអ្នកចម្រៀង ទើបតែចេញពីស្រុកមកជួលផ្ទះកើតហេតុ បានរយ:ពេល៣ថ្ងៃតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...