ព័ត៌មានជាតិ

​ក្មេងប្រុសម្នាក់ដែលបង្ហោះហ្វេសប៊ុក​បរិហារកេរ្តិ៍លោក​ស្នងការ​ខេត្តបាត់ដំបង ​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួនបានហើយ!​

បាត់ដំបង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី​១០​ ខែ​​តុលា​ ឆ្នាំ២០១៨​ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ)បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្កឲ្យមានការ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិ​ត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់​ផ្តើមចេញពីបញ្ហានេះឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ បានចាត់វិធានការបញ្ជាដល់ឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​​-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​- ក្រុមការងារបណ្តាញសង្គម​ ចូលរួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល-កម្រិតធ្ងន់​ -កម្លាំងបង្ការបង្រ្កាបនៃស្នងការដ្ឋាន​ -កម្លាំងនរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់​ -ស្រុកសង្កែ​ និងស្រុកមោងឬស្សី​ដឹកនាំ ស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ​ និងដោយបានការសម្របសម្រួលលើ​នីតិវិធីពីលោក​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ​រហូតដល់ថ្ងៃទី​ ១៤​ ខែ​ តុលា​ ឆ្នាំ២០១៨​បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ​ សុខ​ ធារ:​ ​ហៅ​ណុល​ កញ្ញាឬ​ បញ្ញាភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ មានទីលំនៅភូមិឫស្សី​២​ ឃុំមោង​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​​។

តាមរយ:ភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន​ជន​សង័្សយខាងលើបានឆ្លើយសារភាពថា​ ខ្លួនពិតជាបាន​បង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ(តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ)ហើយយករូបអ្នកផ្សេងដែលខ្លួនមាន(គំនំជាមួយ)មកដាក់ក្នុងគណនីហ្វេសប៊ុក​ធ្វើជាម្ចស់គណនី ហើយបង្ហោះខ្លឹមសារ​និងរូបភាព​បរិហារកេរ្តិ៍ចំពោះឧត្តសេនីយ៍ទោ​ អ៊ុច​ សុខុន​ ដើម្បីទម្លាក់កំ​ហុសទៅម្ចាស់គណនីហ្វេសប៊ុក​នោះតែប៉ុណ្ណោះ​ ប៉ុន្តែទីបំផុតសកម្មភាពប្រឌិតរឿងដើម្បីទម្លាក់កំហុសទៅអ្នកដ៏ទៃនេះត្រូវបានសមត្ថកិច្ចនគរបាលបំបែកសំណុំរឿងវែកមុខឃើញហើយ។

ជនសង្ស័យរូបនេះនិងភស្តុតាងនានាត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ចាត់ការតាមផ្លូវច្បាប់​៕​

មតិយោបល់