ព័ត៌មានជាតិ

ក្រុម​ក្មេងទំនើងផឹកស៊ី​​កណ្តាលផ្លូវ និង​កាក់ហៅម៉ូតូកម្មកររោងចក្រទារលុយ​ ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

ពោធិ៍សាត់: កាលពី​វេលាម៉ោង៦និង​៣៧​នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កម្លាំងអន្តរាគមន៏និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម នៅ​ផ្លូវក្រាលកៅស៊ូ​(ជ្រលង) នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

​ក្មេងទំនើងមួយក្រុមខាងលើមាន​ឈ្មោះ ឡាយ កុម្ភ: ​​ភេទប្រុស អាយុ​១៧ឆ្នាំ នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ,​ទី២ឈ្មោះ រី ​សោម អាយុ​១៧​ឆ្នាំ ភេទប្រុស នៅភូមិ ចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ,ទី៣ឈ្មោះ សុះ គ្រីយ៉ា អាយុ​១៨​ឆ្នាំ ភេទប្រុស ជនជាតិខ្មែរឥស្លាម នៅភូមិចុងខ្លុង ឃុំអូសណ្តាន់ ស្រុកក្រគរ​,ទី៤​ឈ្មោះ គាង ធារ៉ា អាយុ​១៦​ឆ្នាំ ភេទប្រុស នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ,ទី​៥​ឈ្មោះ សារី ដារ៉ា អាយុ​១៦​ឆ្នាំ ភេទប្រុស នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ,ទី៦​ឈ្មោះ ហ៊ីង រ៉ាណន អាយុ​២១​ឆ្នាំ ភេទប្រុស នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ​និងទី៧​ឈ្មោះ សី មករា អាយុ ១៧​​ឆ្នាំ ភេទប្រុស នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ។

​ក្រុមក្មេងទំនើងទាំង​៧​នាក់នេះ​​នាំគ្នាយកកូនធុងបាស់ទៅចាក់​ផឹកស៊ី នៅកណ្តាលផ្លូវ និងបង្កសកម្មភាពកាក់ហៅម៉ូតូកម្មការិនី ដែលចេញពីធ្វើការរោងចក្រកាត់ដេរ ទារលុយទិញស្រាផឹកយ៉ាងអាណាធិបតេយ្យ។

​បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៧នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោកព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨​ វេលាម៉ោង ៧និង​១៥​នាទីយប់​ដើម្បីរៀបចំតា​មនិតិវិធីច្បាប់៕​

មតិយោបល់