Post News Media ព័ត៌មានជាតិ សូមចៀសឲ្យឆ្ងា...

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! ចប់ហើយ បង្ក្រាបបានលើកនេះ​មានទាំងស្រីស្អាតទៀត​…!​

ភ្នំពេញ: នៅម៉ោង២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី​៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៌សថ្លា​៤កញ្ចប់(ប្រភេទម៉ាទឹកកក)។ ពួកគេទាំង​៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិសាស្រ្តខណ្ឌរៀងៗ នៃរាជធានីភ្នំពេញ។

ប្រុសស្រីទាំង​៨នាក់នេះ រួមមាន៖ ទី១​ឈ្មោះ សុខ ស៊ាង ភេទប្រុស អាយុ​២៥ឆ្នាំ ,ទី២​ឈ្មោះ អ៊ី ជីឃាង ភេទប្រុស អាយុ​១៩ឆ្នាំ ,ទី៣​ឈ្មោះ មាន ផាន់ណេត ភេទប្រុស អាយុ ២៨ឆ្នាំ ,ទី៤​ឈ្មោះ ពូន ស្រីឡែន ភេទស្រី អាយុ ២៧ឆ្នាំ ,ទី៥​​ឈ្មោះ វ៉ាន់ ផល្លី ភេទប្រុស អាយុ ២៨ឆ្នាំ ,ទី៦​ឈ្មោះ ឡៃ ចាន់ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ​,ទី៧​ឈ្មោះ ហែល ស្រីតី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១និង៣០នាទី ចំណុច បន្ទប់ជួលលេខ២B ជាន់ទី១ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
និងទី៨​ឈ្មោះ ជួប ចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង២០នាទី ចំណុច ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​៨នាក់​ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបាន កសាងសំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនពួកគេ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

Loading...