Post News Media ព័ត៌មានជាតិ ​Update៖ យុវជ...

​Update៖ យុវជនម្នាក់​ជិះម៉ូតូ​រេចង្កូតបុកជាមួយរថយន្តដឹកសិស្សសាលា ប៊ែលធី​ អន្តរជាតិ បណ្តាលឲ្យស្លាប់!

ភ្នំពេញ: យុវជនម្នាក់បានស្លាប់ខណ:ដែលរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ដល់ពាក់កណ្ដាលផ្លូវ ក្រោយពេលដែលគាត់ជិះម៉ូតូ១គ្រឿងជ្រុលទៅបុកជាមួយរថយន្តដឹកសិស្សសាលាប៊ែលធីអន្តរជាតិពេញទំហឹង។

​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវចូលវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យឹងថា នៅមុនពេលកើតហេតុមាន ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1M-0483 មួយគ្រឿងបើកបរដោយយុវជនម្នាក់ឈ្មោះ យ៉ាត អាយុប្រហែល១៩ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុកជាមួយរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y-1247 ដឹកសិស្សសាលាប៊ែលធីអន្តរជាតិ។
ដែលបើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ក្នុងទិសដៅពីកើតទៅលិចបណ្ដាលឲ្យដួលរងរបួសធ្ងន់និងត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ប៉ុន្តែដល់ពាក់កណ្ដាលផ្លូវបានស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះពិនិត្យកន្លែងគ្រោះថ្នាក់រួចបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

Loading...