Post News Media ព័ត៌មានជាតិ កូនមន្ត្រីជាន...

កូនមន្ត្រីជាន់ខ្ពស់ម្នាក់នៅខេត្តមណ្ឌលគិរី ជិះម៉ូតូប្រណាំងបុករថយន្តអេ​ស្ការ​វ៉ា​ទ័​រ រងរបួសធ្ងន់!

មណ្ឌល​គិ​រី: កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ​ប្រណាំងនិងរថយន្តដឹកអេ​ស្ការ​វ៉ា​ទ័​រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្នំពេញ នៅ​លើ​ផ្លូវជាតិ​លេខ​៧៦ ភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ជនរងគ្រោះត្រូវបានគេស្គាល់ជាកូន​របស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅខេត្តមណ្ឌលគិរី​​។​

ក្នុងនោះPost News យើង បានព្យាយាមទាក់ទងទៅសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរីដែរ ប៉ុន្តែមិនមានអ្នកណាបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះថាជាកូនរបស់បុគ្គលណានោះទេ គ្រាន់តែដឹងថាជាកូនមន្ត្រីជាន់ខ្ពស់នៅខេត្តមណ្ឌលគិរីនេះតែម្តង ៕

Loading...