Post News Media ព័ត៌មានជាតិ ចោរវ័យក្មេង! ...

ចោរវ័យក្មេង! ​​ប្លន់អ្នករត់ហាត់ប្រាណ មិនបានសម្រេច ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

សៀមរាប: កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ​មានករណី​ប្លន់អ្នករត់ហាត់ប្រាណដោយមិនបានសម្រេច នៅ​​សាលាឆកទានថ្ម ពាក់កណ្តាលភ្នំតាមផ្លូវឡើងលើខ្នងភ្នំក្រោម នៅ​ភូមិពោធិ៍ក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមការបញ្ចាក់របស់លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យនគរបាលការពារបេតិកភណ្ឌ បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ ស.ខ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅ ភូមិពោធិ៍ក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរត់ហាត់ប្រាណជាប្រចាំនៅលើខ្នងភ្នំក្រោម រីឯជនសង្ស័យមានឈ្មោះ​ ន.​ស ហៅ ឃ្លោក អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទី០៣ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប​។

នៅពេលជនរងគ្រោះរត់ហាត់ប្រានមកដល់ចំនុចខាងលើ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉ាងតោ មកគំរាម សំឡុតយកប្រាក់ និងខ្សែរដៃ ហើយមានការប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះរបួសដៃទាំងពីរ (ស្រាល) ជនរងគ្រោះបានរត់ចុះមកក្រោមដើម្បី ប្តឹងសមត្តិកិច្ចដែលនៅប្រចាំការនៅគោលដៅនោះ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កំលាំងនគរបាលការពារបេតិកភណ្ឌដែលប្រចាំការនៅតំបន់នោះ បានសហការជាមួយ ប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានឡើងល្បាតតាម ទៅលើភ្នំ តែមិនឃើញ….! ប៉ុន្តែដោយជនរងគ្រោះ ធ្លាប់ឲ្យប្រាក់ និងបានស្គាល់ជនសង្ស័យច្បាស់ ទើបបានឈានទៅការចាប់ជនសង្ស័យបាននៅផ្ទះរបស់ខ្លួនផ្ទាល់ ។ ហើយជនសង្ស័យបានយកកាំបិតទៅលាក់ទុកនៅ ចំណុចខាងលិចជ្រុងខាងជើងខឿនប្រាសាទ លើខ្នងភ្នំក្រោម ។

ក្រោយពេលកើតហេតុ កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ក៏បានបញ្ជូនជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ
ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប យកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី ៕

Loading...