Post News Media ព័ត៌មានជាតិ ទំនាស់ពាលស៊ីព...

ទំនាស់ពាលស៊ីពាល និងរឿងស្នេហាត្រីកោណ វាយសម្លាប់គ្នាយ៉ាងសាហាវ ត្រូវប៉ូលិសឃាត់ខ្លួនបាន

បន្ទាយមានជ័យ: ទំនាស់ពាលស៊ីពាល និងរឿងស្នេហាត្រីកោណ ជនសង្ស័យម្នាក់សម្លាប់បុរសម្នាក់ស្លាប់យ៉ាងរន្ធត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ចំពោះមូលហេតុនៃការសម្លាប់គ្នា គឺបណ្តាលមកពីទំនាស់រឿងស្នេហាត្រីកោណ និងទំនាស់រឿងរកស៊ីគ្រឿងញៀនកិបកេងប្រាក់ ហើយក្រោយពីបង្កហេតុ ជនសង្ស័យត្រូវបាន លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាល និងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបានតែម្តង៕

Loading...