ព័ត៌មានជាតិ

បាត់រថយន្ត៣ឆ្នាំ ស្រាបតែរកឃើញក្នុងយានដ្ឋានមួយកន្លែង តែម្ចាស់រថយន្តថ្មីជាមន្ត្រីជាប់កិច្ចសន្យាសាលាដំបូងរាជធានីភ្នំពេញ មិនចង់អនុញ្ញាត..

ភ្នំពេញ: បុរសម្នាក់ បានបាត់រថយន្តអស់រយ:ពេល៣ឆ្នាំមកហើយ រកមិនឃើញ លុះដល់វេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្រាប់តែប្រទះឃើញរថយន្តរបស់ខ្លួនវិញនៅយានដ្ឋានមួយកន្លែង ផ្លូវលេខ២១១ កែង៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា រថយន្តដែលបាត់នេះម៉ាក COOPER MINI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-9558។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះភ្លាម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់ចំណុចកើតហេតុ តែម្ចាស់រថយន្តថ្មីមិនចង់អនុញ្ញាត ឲ្យកម្លាំងអាវុធហត្ថដកហូតទេ ព្រោះថា គាត់ជាមន្ត្រីជាប់កិច្ចសន្យាសាលាដំបូងរាជធានីភ្នំពេញ តែបង្អែកតាមពាក្យបណ្តឹងជនរងគ្រោះ ទើបអាវុធហត្ថបង្ខំយករថយន្តមួយនេះទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាបន្ត៕

មតិយោបល់