Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! រ...

រន្ធត់ណាស់! រថយន្តហាយឡែនឌ័រ ពន្លះម៉ូតូសង់ ស្លាប់មនុស្ស២នាក់មួយរំពេច

បាត់ដំបង: ​ កាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បានបុកជាមួយម៉ូតូ​ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ នៅចំណុចក្រុមទី៤ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥ ចន្លោះបង្កោលគីឡូម៉ែត្រលេខ(២៤០-២៤១)។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ធុនទេសចរណ៍ ពាក់ស្លាកលេខ បាត់ដំបង 2B-1680 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) បើកបរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-8981 អ្នកបើកបរឈ្មោះ ឌួង សារ៉ាយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិលាភ ឃុំធ្នាប្រជុំ ស្រុកកោះអណ្តែក ខេត្តតាកែវ រួមគ្នាឈ្មោះចឹក រស្មី ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិជាមួយគ្នា (មកស្នាក់នៅរកស៊ីភូមិអូរគ្រៀត) ក្នុងទិសដៅស្របទិសគ្នាបណ្តាលឲ្យ មនុស្សស្លាប់២នាក់ ជាបុរស ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកខេត្តរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

Loading...