ព័ត៌មានជាតិ

លួចបានវាគ្រាន់ ដល់ប៉ូលិសទាន់ ដេកគុកចឹងឯង

តាកែវ: កាលពីវេលាម៉ោង០៥ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីលួចម៉ូតូមួយ កើតឡើងនៅចំណុចផ្សារតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។

ជនសង្ស័យឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកក្ដាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ស៊េរី២០០៥ ជារបស់ឈ្មោះ ស៊ឹង ស្រីអូន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខណ:ពេលម្ចាស់ទុកម៉ូតូនៅមុខផ្សារ រួចចូលទៅទិញឥវ៉ាន់ក្នុងផ្សារ តែពេលកំពុងធ្វើសកម្មភាព ត្រូវបានអ្នកលក់ដូរក្បែរម៉ូតូ ឃើញទាន់បានស្រែក ឲ្យគេជួយចាប់ជនសង្ស័យ និងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារតាកែវ ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូខាងលើ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់