Post News Media ព័ត៌មានជាតិ ផ្អើលទាំងយប់ ...

ផ្អើលទាំងយប់ អគ្គិភ័យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅខណ្ឌ​ឫស្សីកែវ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ន បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង៤៥នាទី​យប់ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងផ្ទះលេខ10F ភូមិខ២ក្រុមទី៣ សង្កាត់​ច្រាំងចំរះ២ ខណ្ឌ​ឫស្សីកែវ។

ម្ចាស់រងគ្រោះឈ្មោះ សូ ហ្វី​ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ សិស្ស។ ករណីនេះ កើតទ្បើងដោយសារឆ្លងចរន្តអគ្គិសនី។

សម្ភារខូចខាតរួមមាន៖ ឆេះពួកសាឡុង និងទូតាំង តែមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ហេតុការណ៍នេះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន២ គ្រឿងអស់ទឹក១ឡាន ស្មើ ៤ម៉ែត្រគូប គ្រប់គ្រងស្ថានការបាននៅម៉ោង ១២ និង០៥នាទីយប់ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨៕

Loading...