ព័ត៌មានជាតិ

​នារីជាជនសង្ស័យ២នាក់​ ធ្វើសកម្មភាព​ឆ្កឹះសោបន្ទប់ជួលលួចសម្ភារៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: នគរបាលប៉ុស្តិ៍ចោមចៅទី១ ដោយមានការសហការជាមួយប្រជាពលរដ្ធ ល្អក្នុងមូលដ្ឋាន ដែលបានរាយការណ៍​ថាមាននារីជនសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល របស់កម្មកររោងចក្រ ភ្លាមៗនោះកម្លាំងនគរបាល ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់បានជនសង្ស័យ២នាក់ក្នុងនោះម្នាក់ទៀតនារីតែងធ្វើប្រុស​។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើទី១ ឈ្មោះ ជូន ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិត្បូងភ្នំ ឃុំតាក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​។
ជនស្ស័យទី២ ឈ្មោះ ឃុត ប៊ុណ្ណា ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិ រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានមុខរបរមិនពិតប្រាកដ។

ក្រោយពីការឃាត់ខ្លួនបានជនសង្ស័យទាំង២ ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅ១នាំខ្លួនមកសួរនាំនិងកសាង សំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តតាមតិនិវិធីច្បាប់៕

មតិយោបល់