ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ លួចទូរសព្ទរបស់សន្តិសុខក្រុមហ៊ុនDSS នៅតូបយាមក្រុមហ៊ុនU90 ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចទូរសព្ទដៃ របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចតូបយាមក្រុមហ៊ុនU90 ដែលមានទីតាំងផ្ទះលេខ៤៩ ផ្លូវលេខ២៦១ ក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហេង វណ្ណឆៃ ហៅ ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ (ដេកចល័តតាមផ្លូវ) ។

វត្ថុតាងដកហូតយករួមមាន៖ ទូរសព្ទដៃមួយគ្រឿងម៉ាក Oppo F7ពណ៌ក្រហម ប្រើស៊ីមលេខ 078947229 (ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើរសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ នូ ដុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្រុមហ៊ុនសន្តិសុខ DSS ស្នាក់នៅនៅបណហដោះអាសន្ន ក្រុមហ៊ុនU90 ដែលមានទីតាំងផ្ទះលេខ៤៩ ផ្លូវលេខ២៦១ ក្រុមទី១៨ ភូនិ៧ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

មុនពេលកើតហេតុ នៅថ្ងៃទី០៧ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២និង៣០នាទី ជនរងគ្រោះឈ្មោះ នូ ដុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាសន្តិសុខយាមប្រចាំការណ៍ នៅចំណុចក្រុមហ៊ុន U90 បានយក ទូរសព្ទដៃមកសាកថ្ម ដោយសាកថ្មទុកនៅតូបយាមខាងមុខក្រុមហ៊ុន រួចជនរងគ្រោះក៏សម្រាកលង់លក់មួយភ្លែត ស្រាប់តែមានជនសង្ស័យឈ្មោះ ហេង វណ្ណឆៃ ហៅ ឆៃ ភេទប្រុស ១៧ឆ្នាំ ជនជាតិវៀតណាម ក៏បានដើរមកធ្វើសកម្មភាពលួច យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេច ភ្លាមនោះជនសង្ស័យបាន ព្យាយាមរត់គេចខ្លួន ប៉ុន្តែជនរងគ្រោះក៏បាន ភ្ញាក់ដឹងខ្លួនទាន់ក៏ស្ទុះរត់ដេញ់តាមពីក្រោយរួចស្រែកថាចោរៗ ភ្លាម នោះក៏មានប្រជាពលរដ្ឋនៅក្បែរនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វណ្ណឆៃ បានរួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វណ្ណឆៃ សមត្ថកិច្ចបានយកទឹកនោម ជនសង្ស័យរូប នេះពិតជាមានការប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់