Post News Media ព័ត៌មានជាតិ រន្ធត់! ងងុយដ...

រន្ធត់! ងងុយដេកមិនឈប់ឡានដេក បើកឡានលឿនបុករះម៉ូតូនិងរទេះក្របី ស្លាប់យាយ​២នាក់និងរបួសធ្ងន់២នាក់!

កំពង់ធំ: កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត​បុកម៉ូតូ ហើយរថយន្តនេះ បន្តទៅបុករទេះក្របី ក្នុងទិសដៅស្របពីជើងទៅត្បូង បណ្តាលឲ្យស្លាប់​២នាក់(ស្រី) និងរបួសធ្ងន់​២នាក់(ប្រុសម្នាក់​) នៅលើកំណាត់ផ្លូវជាតិលេខ​៦ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ផ្លូវបី) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A.7250 បើកបរដោយឈ្មោះ រឿន វណ្ណេត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប​(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង)។ ចំណែកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខគ្មាន ជិះដោយឈ្មោះ ពុធ ធីតា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)​ និងអ្នករួមដំណើរឈ្មោះ ហ៊ាន.តន ភេទស្រី អាយុ៧៤ឆ្នាំ នៅភូមិឃុំកើតហេតុខា​(ស្លាប់នៅកន្លែងកើតហេតុ)​។ និងរទេះក្របី ជិះ​ដោយឈ្មោះ កង ញន ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិ​ឃុំកើតហេតុខាងលើ(របួសធ្ងន់) អ្នករួមដំណើរឈ្មោះ ហ៊ីង លី ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិឃុំកើតហេតុ​(ស្លាប់នៅមណ្ឌលសុខភាពបង្អែកស្ទោង)​។

​មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តបើកបរក្នុងស្ថានភាពងងុយគេង ហើយមានល្បឿនលឿន និងមិនប្រកាន់គន្លងរបស់ខ្លួន ចូលទៅបុកក្នុងគន្លងម៉ូតូ និងរទេះក្របី ។
ចំពោះករណីនេះ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង៕

Loading...