Post News Media ព័ត៌មានជាតិ ក្បាច់អីក៏មាន...

ក្បាច់អីក៏មានដែរ! លោកចោរអស់លក្ខណ៍ កាប់បុរស២នាក់យកខ្សែ.កបានសម្រេច ជាប់ខ្នោះរបស់ប៉ូលិស

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីលួចមានស្ថានទម្ងន់ទោស (កាប់យកខ្សែ.ក )ពីជនរងគ្រោះ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួល លើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឿម កូវ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចុងអូរ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពកាប់យកខ្សែ.ក ពីជនរងគ្រោះចំនួន២ នាក់ ទី១ឈ្មោះ ឡាំង លាក់ ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសត្រង់កដៃឆ្វេងរយ:ប្រវែងប្រហែល ៣សង់ទីម៉ែត្រ និងទី២ ឈ្មោះ ផាត សុភី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសត្រង់ក្បាលរយះប្រវែង ១០ សង់ទីម៉ែត្រ ដេរ ០៦ ថ្នេរ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរពេទ្យវិសាលសុខ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានប្រគល់ជនសង្ស័យខាងលើឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...